
ប្រាសាទអង្គរវត្ត
អង្គរជាទីតាំងបុរាណវត្ថុដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០ គីឡូម៉ែត្រក្រឡា រួមទាំងតំបន់ព្រៃឈើ ឧទ្យានបុរាណវិទ្យាអង្គរផ្ទុកនូវអដ្ឋិធាតុដ៏អស្ចារ្យនៃរាជធានីផ្សេងៗគ្នានៃអាណាចក្រខ្មែរចាប់ពីសតវត្សទី ៩ ដល់សតវត្សទី ១៥ ។ ប្រាសាទទាំងនោះរួមមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងនៅអង្គរធំ ប្រាសាទបាយ័ន ជាមួយនឹងការតុបតែងចម្លាក់រាប់មិនអស់។ អង្គការយូណេស្កូបានបង្កើតកម្មវិធីទូលំទូលាយមួយដើម្បីការពារទីតាំងនិមិត្តសញ្ញានេះ និងតំបន់ជុំវិញរបស់វា។

បារាយខាងលិច
បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ជាបារាយណ៍ធំជាងគេក្នុងចំណោមបារាយណ៍ទាំង៥ នៅក្នុងរមណីយដ្ឋានអង្គរ។ បារាយណ៍ ដែលមានបណ្ដោយប្រវែង ៨គីឡូម៉ែត្រ និងទទឹង ២,១ គីឡូម៉ត្រ។

ប្រាសាទភ្នំក្រោម
រមណីដ្ឋានភ្នំក្រោម៖ សម្រាប់អ្នកដែលនិយមឡើងភ្នំ ឬធ្វើដំណើរកម្សាន្តបែបធម្មជាតិ ភ្នំក្រោមសៀមរាប គឺជាកន្លែងដ៏សាកសមបំផុត ដែលមិនគួរមើលរំលង។
១
/
៣
លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប
សាររបស់អភិបាលនៃគណៈអភិបាលក្រុងសៀមរាប
ជាបឋម ខ្ញុំបាទសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ បងប្អូនប្រជាពលរដ្ឋ អ្នកធុរៈកិច្ច ព្រមទាំងភ្ញៀវទេសរណ៍ ទាំងអស់កំពុងប្រើប្រាស់គេហទំព័ររបស់រដ្ឋបាលក្រុងសៀមរាប។
គេហទំព័ររបស់រដ្ឋបាលក្រុងសៀមរាប ជាច្រកអនឡាញផ្លូវការ ដែលផ្តល់នូវព័ត៌មាន និងមុខងារសំខាន់ៗ ជាអាទិ៍៖
·
សេចក្តីជូនដំណឹង បទដ្ឋានគតិយុត្តិ កក្តានុពលវិនិយោគ និងសកម្មភាពអភិវឌ្ឍខេត្ត ព្រមទាំងព្រឹត្តការណ៍ផ្សេងៗ។
·
មុខងារ “សេវាសាធារណៈ” ផ្តល់នូវព័ត៌មាន នៃការផ្តល់សេវាសាធារណៈសម្រាប់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាល បានធ្វើវិម្ឈការ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកំពុងផ្តល់សេវា ទិដ្ឋភាពទូទៅ សេចក្តីណែនាំ ដំណើរការនៃការផ្តល់សេវា តំម្លៃសេវា និងព័ត៌មានទំនាក់ទំនង នៃសេវានីមួយៗ ដោយ បានរៀបចំជាបណ្តុំតាមវិស័យនីមួយៗ។
· គោលដៅទេសចរណ៍ ផ្តល់ជូនអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នូវព័ត៌មានអំពី ទិដ្ឋភាពទូទៅ ទីតាំង គោលដៅទាក់ទាញទេសចរណ៍ តំលៃសំបុត្រទស្សនា ម៉ោងទស្សនា និងកម្រងរូបភាព នៃតំបន់ទាក់ទាញទេសចរណ៍នីមួយៗ ក្នុងខេត្តសៀមរាប។
·
មុខងារ “ផ្តល់មតិយោបល់” អនុញ្ញាតិឱ្យ ប្រជាពលរដ្ឋ អ្នកធុរៈកិច្ច ភ្ញៀវទេសចរណ៍ ឬសាធារណៈជនទូទៅ អាចទំនាក់ទំនង រាយការណ៍ ផ្តល់មតិយោបល់ ឬកង្វល់របស់ខ្លួន ដោយផ្ទាល់ជូន រដ្ឋបាលខេត្តកោះកុង ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា មានលក្ខណៈងាយស្រួល និងឆាប់រហ័ស។
ក្នុងនាមក្រុមប្រឹក្សាក្រុង
គណៈអភិបាលក្រុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពោវនាវ
និងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូរអភិឌ្ឍន៍ និង សប្បុរជននានា
មេត្ដាជួយគាំទ្រគម្រោងសកម្មភាពឬសេវាជា អាទិភាពនានា
ដើម្បីឆ្លើយតបទៅនឹងសំណូមពរជាចម្បងៗ នៃផែនការអភិឌ្ឍន៍ក្រុងសៀមរាបរបស់យើង។
សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់
ប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!
ផ្ទៃដីក្រុង(គ.ម២)
៤២៤.៧៣
ចំនួនប្រជាជន
២៩២,៩០១
ចំនួនគ្រួសារ
៦៩,១៥៥
ចំនួនសង្កាត់
១២
ចំនួនភូមិ
៩៩
ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

ព័ត៌មានថ្នាក់ក្រុង
៩
រដ្ឋបាលក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“។



ព័ត៌មានថ្នាក់ក្រុង
៤
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ត្រូវបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ក្នុងគ្រាលំបាក។




ព័ត៌មានកម្សាន្ត
២៥
ថវិកាសេវាសង្គមរបស់រដ្ឋបាលសង្កាត់គោកចក ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋគោលដៅ






ព័ត៌មានបច្ចេកវិទ្យា
៣
កកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងសៀមរាប



ប្រភេទលេខទូរសព្ទ
ប៉ូលិស
លេខទូរសព្ទ
១១៧
ប្រភេទលេខទូរសព្ទ
អគ្គីភ័យ
លេខទូរសព្ទ
៦៦៦
ប្រភេទលេខទូរសព្ទ
សង្គ្រោះ
លេខទូរសព្ទ
១១៩
ប្រភេទលេខទូរសព្ទ
អាវុធហត្ថខេត្ត
លេខទូរសព្ទ
១២៩៦
ប្រភេទលេខទូរសព្ទ
កូវីដ១៩
លេខទូរសព្ទ
១១៥
ប្រភេទលេខទូរសព្ទ
ទាន់ហេតុការណ៍
លេខទូរសព្ទ