https://cms.krongsiemreap.gov.kh/uploads/topics/17890940211923.jpg

ក្រុងសៀមរាបសូមស្វាគមន៍

ក្រុងបានលុង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌  ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រុងបានលុង ជាបេះដូងនៃខេត្តរតនគិរី ក្នុងចំណោមក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី។ ក្រុងបានលុង មានផ្ទៃដីសរុបចំនួន ១២០.២២​គីឡូម៉ែត្រការ៉េ ចែកចេញជា៤សង្កាត់ និង១៩ភូមិ មានគ្រួសារសរុបចំនួន ៨,១៨៥ គ្រួសារ ប្រជាជនសរុបចំនួន ៣៥,១៥៨នាក់ ស្រី១៧,៧២៦នាក់ ទំហំគ្រួសារគិតជាមធ្យម ៤.៣នាក់/គ្រួសារ អត្រាកំណើនប្រចាំឆ្នាំ ១.៤% (២០២២-២០២៣) និងដង់ស៊ីតេប្រជាជន ២៩២នាក់ ក្នុង​១គីឡូម៉ែត្រការ៉េ។ (ប្រភព៖ ឯកសារព័ត៌មានស្ថានភាពស្តីពីសេដ្ឋកិច្ច សង្គមកិច្ច  ឆ្នាំ២០២៤)។ ក្រុងបានលុង ឆ្លងកាត់ដោយផ្លូវជាតិចំនួន០២ខ្សែ គឺផ្លូវជាតិលេខ៧ និងលេខ៨ តភ្ជាប់ដល់ព្រំដែនប្រទេសវៀតណាម (ផ្នែកខាងកើត) និង តភ្ជាប់ទៅខេត្តស្ទឹងត្រែង (ផ្នែកខាងលិច)។ ដីក្នុងក្រុងសំបូរទៅដោយជីជាតិអំណោយផលដល់ដំណាំកសិកម្មគ្រប់ប្រភេទ។​ ថ្វីត្បិតក្រុង បានលុងស្ថិតក្នុងខេត្តដែលដាច់ស្រយាលជាងគេពីរាជធានីភ្នំពេញបើប្រៀបធៀបនឹងក្រុងនៃខេត្តដទៃ ប៉ុន្តែក្រុងបានលុងមានការរីកចម្រើន យ៉ាងឆាប់រហ័ស ដោយបចុ្ចប្បន្នក្រុងមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកំសាន្ត កន្លែងហាត់ប្រាណសាធារណៈ សួនកំសាន្តសាធារណៈ ផ្សារទំនើប ។ល។ នាំឱ្យក្រុងបានលុងមានសោភ័ណភាព ជាទីទាក់ទាញ មានភាពស៊ីវីល័យមិនចាញ់ក្រុងនៃខេត្ត ធំៗមួយចំនួន។ តាមរយៈគម្រោងអភិវឌ្ឍន៍ខេត្ត ក្រុង សង្កាត់ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ផ្លូវថ្នល់ភាគច្រើនត្រូវបានប្រែក្លាយពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូ។

ប្រាសាទភ្នំក្រោម
ប្រាសាទភ្នំក្រោម
បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា
បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា
ប្រាសាទអង្គរ
ប្រាសាទអង្គរ
ប្រាសាទបាយ័ន
ប្រាសាទបាយ័ន
ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្ម
ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី
ប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័ន
ភ្នំគូលែន
ភ្នំគូលែន
ក្បាលស្ពានលីងគា
ក្បាលស្ពានលីងគា
សារមន្ទីរជាតិអង្គរ
សារមន្ទីរជាតិអង្គរ
តំបន់ផ្សេងទៀត

តំណរភ្ជាប់ពាក់ព័ន្ធផ្សេងៗ

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd