Slide 1

ប្រាសាទអង្គរវត្ត

អង្គរជាទីតាំងបុរាណវត្ថុដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០ គីឡូម៉ែត្រក្រឡា រួមទាំងតំបន់ព្រៃឈើ ឧទ្យានបុរាណវិទ្យាអង្គរផ្ទុកនូវអដ្ឋិធាតុដ៏អស្ចារ្យនៃរាជធានីផ្សេងៗគ្នានៃអាណាចក្រខ្មែរចាប់ពីសតវត្សទី ៩ ដល់សតវត្សទី ១៥ ។ ប្រាសាទទាំងនោះរួមមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងនៅអង្គរធំ ប្រាសាទបាយ័ន ជាមួយនឹងការតុបតែងចម្លាក់រាប់មិនអស់។ អង្គការយូណេស្កូបានបង្កើតកម្មវិធីទូលំទូលាយមួយដើម្បីការពារទីតាំងនិមិត្តសញ្ញានេះ និងតំបន់ជុំវិញរបស់វា។

Slide 2

បារាយខាងលិច

បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ជាបារាយណ៍ធំជាងគេក្នុងចំណោមបារាយណ៍ទាំង៥ នៅក្នុងរមណីយដ្ឋានអង្គរ។ បារាយណ៍ ដែលមានបណ្ដោយប្រវែង ៨គីឡូម៉ែត្រ និងទទឹង ២,១ គីឡូម៉ត្រ។

Slide 3

ប្រាសាទភ្នំក្រោម

រមណីដ្ឋាន​ភ្នំក្រោម៖ សម្រាប់​អ្នក​ដែល​និយម​ឡើង​ភ្នំ ឬ​ធ្វើដំណើរ​កម្សាន្ត​បែប​ធម្មជាតិ ភ្នំ​ក្រោម​សៀមរាប គឺជា​កន្លែង​ដ៏​សាក​សម​បំផុត ដែល​មិនគួរ​មើលរំលង​។

១

/

៣

managmenet_image

លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប

សាររបស់អភិបាលនៃគណៈអភិបាលក្រុងសៀមរាប

​ជាបឋម​ ​ខ្ញុំបាទ​សូម​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ ​បងប្អូនប្រជាពលរដ្ឋ​ ​អ្នក​ធុរៈ​កិច្ច​ ​ព្រមទាំង​ភ្ញៀវ​ទេស​រ​ណ៍ ​ទាំងអស់​កំពុង​ប្រើប្រាស់​គេហទំព័ររបស់រដ្ឋបាល​ក្រុង​សៀមរាប។

គេហទំព័ររបស់រដ្ឋបាលក្រុង​​សៀមរាប​ ​ជា​ច្រក​អន​ឡា​ញ​ផ្លូវការ​ ​ដែល​ផ្តល់​នូវ​ព័ត៌មាន​ ​និង​មុខងារ​សំខាន់​ៗ​ ​ជាអាទិ៍​៖

·     ​​សេចក្តីជូនដំណឹង​ ​បទដ្ឋាន​គតិ​យុត្តិ​ ​ក​ក្តានុ​ពល​វិនិយោគ​ ​និង​សកម្មភាព​អភិវឌ្ឍ​ខេត្ត​ ​ព្រមទាំង​ព្រឹត្ត​ការណ៍​ផ្សេងៗ​។​

·     ​​មុខងារ​ “​សេវា​សាធារណៈ​” ​ផ្តល់​នូវ​ព័ត៌មាន​ ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​​ដែល​រាជរដ្ឋាភិបាល​ ​បាន​ធ្វើ​វិម្ឈ​ការ​ ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​និង​កំពុង​ផ្តល់​សេវា​ ​ទិដ្ឋភាព​ទូទៅ​ ​សេចក្តីណែនាំ​ ​ដំណើរការ​នៃ​ការ​ផ្តល់​សេវា​ តំម្លៃ​សេវា​ ​និង​ព័ត៌មាន​ទំ​នា​ក់​ទំនង​ ​នៃ​សេវា​នីមួយៗ​ ​ដោយ​ បាន​រៀបចំ​ជា​បណ្តុំ​តាម​វិ​ស័យនីមួយៗ​។​

·     ​គោលដៅ​ទេសចរណ៍​ ​ផ្តល់​ជូន​អ្នកទេសចរ​ណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​នូវ​ព័ត៌មាន​អំពី​ ​ទិដ្ឋភាព​ទូទៅ​ ​ទីតាំង​ ​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ តំ​លៃ​សំបុត្រ​ទស្សនា​ ​ម៉ោង​ទស្សនា​ ​និង​កម្រង​រូបភាព​ ​នៃ​តំបន់​ទាក់ទាញ​ទេសចរណ៍​នីមួយៗ​ ​ក្នុង​ខេត្ត​​សៀមរាប​។​

·     ​មុខងារ​ “​ផ្តល់​មតិ​យោបល់​” ​អនុ​ញ្ញាតិឱ្យ ​ប្រជាពលរដ្ឋ​ ​អ្នក​ធុរៈ​កិច្ច​ ​ភ្ញៀវ​ទេសចរណ៍​ ​ឬ​សាធារណៈ​ជន​ទូទៅ​ ​អាច​ទំនាក់ទំនង​ ​រាយការណ៍​ ​ផ្តល់​មតិ​យោបល់​ ​ឬ​កង្វល់​របស់​ខ្លួន​ ​ដោយ​ផ្ទាល់​ជូន​ ​រដ្ឋបាល​ខេត្ត​កោះ​កុង​ ​ពី​គ្រប់​ទីកន្លែង​ ​គ្រប់ពេល​វេលា​ ​មាន​លក្ខណៈ​ងាយស្រួល​ ​និង​ឆាប់រហ័ស​។​

ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពោវនាវ និងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ​ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូរអភិឌ្ឍន៍ និង សប្បុរជននានា មេត្ដាជួយគាំទ្រគម្រោងសកម្មភាពឬសេវាជា អាទិភាពនានា ដើម្បីឆ្លើយតបទៅនឹងសំណូមពរជាចម្បងៗ នៃផែនការអភិឌ្ឍន៍ក្រុងសៀមរាបរបស់យើង។

សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

​សូម​អរគុណ​!

 

ផ្ទៃដីក្រុង(គ.ម២)

៤២៤.៧៣

SVG file

ចំនួនប្រជាជន

២៩២,៩០១

SVG file

ចំនួនគ្រួសារ

៦៩,១៥៥

SVG file

ចំនួនសង្កាត់

១២

SVG file

ចំនួនភូមិ

៩៨

SVG file

តំបន់ទេសចរណ៍

ប្រាសាទភ្នំក្រោម
ប្រាសាទភ្នំក្រោម
បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា
បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា
ប្រាសាទអង្គរ
ប្រាសាទអង្គរ
ប្រាសាទបាយ័ន
ប្រាសាទបាយ័ន
ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្ម
ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី
ប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័ន
ភ្នំគូលែន
ភ្នំគូលែន

ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

https://cms.krongsiemreap.gov.kh/uploads/topics/17896542654875.jpg

ព័ត៌មានថ្នាក់ក្រុង

២

កិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងសៀមរាប

ព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥


រដ្ឋបាលក្រុងសៀមរាបបានបើ ក្រោមអធិបតីភាពលោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុង  និងលោកស្រី លឹម ផល្លីកា អភិបាលរងតំណាងដ៍ខ្ពង់ខ្ពស់លោកនួន ពុទ្ធារ៉ាអភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដោយមានការចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង លោកនាយក នាយករងរដ្ឋបាល ការិយាល័យចំណុះរដ្ឋបាល ព្រមទាំងលោកលោកស្រីចៅសង្កាត់ទាំង១២ផងដែរ ។

១៧ កញ្ញា ២០២៦

https://cms.krongsiemreap.gov.kh/uploads/topics/17896542052828.jpg

ព័ត៌មានថ្នាក់ក្រុង

១

ថវិកាសេវាសង្គមរបស់រដ្ឋបាលសង្កាត់គោកចក ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋគោល

ព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់គោកចក បានផ្តល់នូវគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីវភាពខ្វះចំនួន៨០គ្រួសារក្នុងនោះមួយគ្រួសារទទួលបាន អង្ករ២០គីឡូមី១កេះ ត្រីខ១យួរ ទឹកសុីអុីវ១យួរទឹកត្រី១យួរ ស្ករស១គីឡូអំបិល១គីឡូ ដែលជាថវិកាសេវាសង្គមរបស់រដ្ឋបាលសង្កាត់គោកចក សម្រាប់គ្រួសារពិការភាព ចាសជរា ជំងឺរុំារ៉ៃ និងគ្រួសារដែលងាយរងគ្រោះ។

១៧ កញ្ញា ២០២៦

https://cms.krongsiemreap.gov.kh/uploads/topics/17896541471523.jpg

ព័ត៌មានថ្នាក់ក្រុង

១

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ត្រូវបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ក្នុងគ្រាលំបាក។

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ត្រូវបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ក្នុងគ្រាលំបាក។


ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានចូលរួមជាមួយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានចុះជួបសំណេះសំណាល និងចែកអំណោយ សប្បុរសដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារនៅភូមិរកា សង្កាត់ក្របីរៀលក្រុងសៀមរាប ខេត្តសៀមរាបប រួមមានថវិកា៥០០០០រៀល និងសារុងម្នាក់មួយ។


ទោះបីអំណោយសប្បុរសនេះតិចតួចក្តី ប៉ុន្តែវាបានជួយសម្រាលការលំបាក និងដោះស្រាយជីវភាពបានមួយរយៈ។ ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកតំណាងរាស្ត្រ និងអាជ្ញាធរមូលដ្ឋាន។

១៧ កញ្ញា ២០២៦

https://cms.krongsiemreap.gov.kh/uploads/topics/17896540921880.jpg

ព័ត៌មានថ្នាក់ក្រុង

១

រដ្ឋបាលក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“។

រដ្ឋបាលក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“។




ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលក្រុងសៀមរាប បានរៀបចំវេទិកាវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង

ក្រោមប្រធានបទ “ ក្រុងសៀមរាបបរិស្ថានស្អាត ” ក្រោមអធិបតីភាព លោក ហាយ យង់ អភិបាលរងក្រុង តំណាង លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប  និងមានការចូលរួមពីអធិការនគរបាលក្រុង តំណាងសសយក ចៅសង្កាត់ទាំង១២ អង្គការសង្គមស៊ីវិល សហគមន៍ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។

 ឆ្លៀតក្នុងឱកាសនេះ លោក​ ហាយ យង់ បានសធ្វើការអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក  លោកស្រី គ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន សហគមន៍ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ និយាយរួមទាំងនៅក្នុងវេទិកានេះ និងនៅតាមមូលដ្ឋាន គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងសំរាម សំណល់រឹង តាមរយៈការញែក វេចខ្ចប់ ទុកដាក់ បញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ និងចូលរួមបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឱ្យបានទៀតទាត់ ជាពិសេសប្តេជ្ញាអនុវត្តនូវគោលការណ៍ ៥ក ឬ 5R ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន រួមមាន៖ ១.ការបដិសេធ (Refuse) ២.ការកាត់បន្ថយ (Reduce) ៣.ការប្រើប្រាស់ប្រាស់ឡើងវិញ (Reuse) ៤.ការកែច្នៃ (Recycle) និង៥.ការរំលឹកឡើងវិញ (Remind)។


១៧ កញ្ញា ២០២៦

https://cms.krongsiemreap.gov.kh/uploads/topics/17896540076833.jpg

ព័ត៌មានថ្នាក់ក្រុង

១

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ត្រូវបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ក្នុងគ្រាលំបាក

ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានចូលរួមជាមួយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានចុះជួបសំណេះសំណាល និងចែកអំណោយ សប្បុរសដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារនៅភូមិរកា សង្កាត់ក្របីរៀលក្រុងសៀមរាប ខេត្តសៀមរាបប រួមមានថវិកា៥០០០០រៀល និងសារុងម្នាក់មួយ។

ទោះបីអំណោយសប្បុរសនេះតិចតួចក្តី ប៉ុន្តែវាបានជួយសម្រាលការលំបាក និងដោះស្រាយជីវភាពបានមួយរយៈ។ ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកតំណាងរាស្ត្រ និងអាជ្ញាធរមូលដ្ឋាន។

១៧ កញ្ញា ២០២៦

https://cms.krongsiemreap.gov.kh/uploads/topics/17896539595816.jpg

ព័ត៌មានថ្នាក់ក្រុង

១

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

១៧ កញ្ញា ២០២៦

ប្រភេទលេខទូរសព្ទ

ប៉ូលិស

លេខទូរសព្ទ

១១៧

ប្រភេទលេខទូរសព្ទ

អគ្គីភ័យ

លេខទូរសព្ទ

៦៦៦

ប្រភេទលេខទូរសព្ទ

សង្គ្រោះ

លេខទូរសព្ទ

១១៩

ប្រភេទលេខទូរសព្ទ

អាវុធហត្ថខេត្ត

លេខទូរសព្ទ

១២៩៦

ប្រភេទលេខទូរសព្ទ

កូវីដ១៩

លេខទូរសព្ទ

១១៥

ប្រភេទលេខទូរសព្ទ

ទាន់ហេតុការណ៍

លេខទូរសព្ទ

០១២ ៨២៥ ៤២៤/៤៨៨

អាកាសធាតុ

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd