
ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលក្រុងសៀមរាប បានរៀបចំវេទិកាវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង
ក្រោមប្រធានបទ “ ក្រុងសៀមរាបបរិស្ថានស្អាត ” ក្រោមអធិបតីភាព លោក ហាយ យង់ អភិបាលរងក្រុង តំណាង លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប និងមានការចូលរួមពីអធិការនគរបាលក្រុង តំណាងសសយក ចៅសង្កាត់ទាំង១២ អង្គការសង្គមស៊ីវិល សហគមន៍ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។
ឆ្លៀតក្នុងឱកាសនេះ លោក ហាយ យង់ បានសធ្វើការអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន សហគមន៍ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ និយាយរួមទាំងនៅក្នុងវេទិកានេះ និងនៅតាមមូលដ្ឋាន គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងសំរាម សំណល់រឹង តាមរយៈការញែក វេចខ្ចប់ ទុកដាក់ បញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ និងចូលរួមបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឱ្យបានទៀតទាត់ ជាពិសេសប្តេជ្ញាអនុវត្តនូវគោលការណ៍ ៥ក ឬ 5R ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន រួមមាន៖ ១.ការបដិសេធ (Refuse) ២.ការកាត់បន្ថយ (Reduce) ៣.ការប្រើប្រាស់ប្រាស់ឡើងវិញ (Reuse) ៤.ការកែច្នៃ (Recycle) និង៥.ការរំលឹកឡើងវិញ (Remind)។
ចែករំលែកបន្ត ៖

+(855) 16 705 118
PRODUCT@DATACOLABX.ORG
#PA59, Street RailwayBorey Piphop Thmei Chhuk Var 2Kakap village, Sangkat Kakab 2Khan Posenchey, Phnom Penh, Cambodia
សហការរៀបចំដោយ៖