រដ្ឋបាលក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“។

ព័ត៌មានថ្នាក់ក្រុង
ឧសភា ១៨ ២០២៥
https://cms.krongsiemreap.gov.kh/uploads/topics/17475583413214.jpg
រដ្ឋបាលក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“។


ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលក្រុងសៀមរាប បានរៀបចំវេទិកាវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង
ក្រោមប្រធានបទ “ ក្រុងសៀមរាបបរិស្ថានស្អាត ” ក្រោមអធិបតីភាព លោក ហាយ យង់ អភិបាលរងក្រុង តំណាង លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប និងមានការចូលរួមពីអធិការនគរបាលក្រុង តំណាងសសយក ចៅសង្កាត់ទាំង១២ អង្គការសង្គមស៊ីវិល សហគមន៍ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។
ឆ្លៀតក្នុងឱកាសនេះ លោក​ ហាយ យង់ បានសធ្វើការអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន សហគមន៍ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ និយាយរួមទាំងនៅក្នុងវេទិកានេះ និងនៅតាមមូលដ្ឋាន គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ចលើការងារគ្រប់គ្រងសំរាម សំណល់រឹង តាមរយៈការញែក វេចខ្ចប់ ទុកដាក់ បញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ និងចូលរួមបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឱ្យបានទៀតទាត់ ជាពិសេសប្តេជ្ញាអនុវត្តនូវគោលការណ៍ ៥ក ឬ 5R ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន រួមមាន៖ ១.ការបដិសេធ (Refuse) ២.ការកាត់បន្ថយ (Reduce) ៣.ការប្រើប្រាស់ប្រាស់ឡើងវិញ (Reuse) ៤.ការកែច្នៃ (Recycle) និង៥.ការរំលឹកឡើងវិញ (Remind)។



ចែករំលែកបន្ត ៖

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ Dcx