មតិកែលម្អ
ក្បាលស្ពានលីងគា
ក្បាលស្ពានមានទីតាំងស្ថិតនៅចំងាយ ៥០គីឡូម៉ែត្រពី
ក្រុងសៀមរាប
និង ប្រហែល ១៨គីឡូម៉ែត្រពី
ប្រាសាទបន្ទាយស្រី
។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០។ កន្លែងនេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយ
ព្រះបាទសូរ្យវរ្ម័នទី១
និង ស្ថាបនារួចជាស្ថាពរដោយ
ព្រះបាទឧទ័យទិត្យវរ្ម័នទី២
។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នង
ព្រះឥសូរ
នៅ តាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេ្នះហើយបានជាសិលាចារិក សំស្រ្កិតហៅទីនេះថា សហព្រះលិង្គ១។ ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង។ ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូប
ព្រះវិស្ណុ
ផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ។ ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ គឺទឹកដែលហូរកាត់ ព្រមទាំងទទួល មន្តពីចម្លាក់ អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួកនិង
ស្ទឹងសៀមរាប
។ ក្បាលស្ពានគឺជាឈ្មោះថ្មមួយផ្ទាំងធំ ដែលមានរាងដូចជាស្ពានថ្មនៃជួរភ្នំគូលែន ដោយមានកូនស្ទឹងមួយហូរកាត់ផង។ ចំពោះជនជាតិខ្មែរសម័យអង្គររមណីយដ្ឋានធម្មជាតិមួយនេះមានលក្ខណ៖ពិសិដ្ឋយ៉ាងក្រៃលែង ដោយហេតុថាខ្សែទឹកនៃដងស្ទឹងនេះ ដែលមានទឹកជ្រោះធ្លាក់ផង បានប្រោះព្រំតំបន់អង្គរធំមុននឹងហូរចាក់ទៅក្នុងបឹងទន្លេសាប ក្រោយពីវាបានជួបប្រសព្វមុខគ្នា ជាមួយស្ទឹងសៀមរាបរួចមក។ លក្ខណៈពិសិដ្ឋរបស់ក្បាលស្ពានអាចឆ្លុះបញ្ជាំងតាមរយៈក្បាច់ចម្លាក់ដ៍ល្អបរវ ស្ថិតនៅក្នុងរចនាបទបាពួន ដែលត្រូវបានឆ្លាក់តាមជញ្ជាំងថ្ម ឬតាមបាតស្ទឹងដូចជា ព្រះវិស្ណុ ឬព្រះនរាយណ៍ផ្ទុំលើនាគរាជ ព្រះសិវៈ ឬព្រះឥសូរគង់គេគោនន្ទិន និងព្រះព្រហ្មគង់ផ្កាឈូក និងមានរូបចម្លាក់រូបព្រះសិវលិង្គ។
ចែករំលែកបន្ត ៖
តំបន់ទេសចរណ៍ផ្សេងទៀត
ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប
បណ្ដាញសង្គម
តំណភ្ជាប់សំខាន់ៗ
អំពីរដ្ឋបាលក្រុង
លិខិតបទដ្ឋានគតិយុត្ដ
ព័ត៌មានរដ្ឋបាលក្រុង
សក្ដានុពលក្រុង
ឱកាសការងារ
ទំនាក់ទំនង
សេវារដ្ឋបាល
ការិយាល័យច្រកចេញចូលតែមួយ
ដំណឹងអាហារូបករណ៍
ដំណឹងការងារ
សមិទ្ធផល
ផែនការថវិកា និង គម្រោងអភិវឌ្ឍន៍
ការិយាល័យប្រជាពលរដ្ឋ
សហការរៀបចំដោយ៖
អភិវឌ្ឍដោយ៖ Dcx