
ក្រុងសៀមរាប ជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង១៣ នៃខេត្ដសៀមរាបមានព្រំប្រទល់ខាងកើតជាប់នឹងស្រុកប្រាសាទបាគង ខាងលិចជាប់នឹងស្រុកពួក
ខាងជើងជាប់នឹងស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ខាងត្បូងជាប់នឹងបឹងទន្លេសាប មានចម្ងាយប្រមាណ
៣១៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦។ ក្រុងសៀមរាបចែកចេញជា
១២សង្កាត់ មានចំនួន ៩៩ភូមិ មានផ្ទៃដីសរុបចំនួន ៤២៤.៧៣គីឡូម៉ែត្រការ៉េ មានគ្រួសារសរុបចំនួន ៦៩,៤៥៩គ្រួសារ
ស្មើនឹងប្រជាពលរដ្ឋសរុបចំនួន ២៩៩,៥៦២នាក់
ស្រីចំនួន ១៥១,៩២៤នាក់ ដែលមានអត្រាកំណើនប្រជាពលរដ្ឋប្រចាំឆ្នាំចំនួន ២.២%។ ក្រុមប្រឹក្សាក្រុង មានចំនួន
២១រូប ជាស្ដ្រី ៤រូប គណៈអភិបាលក្រុង មានចំនួន ០៧រូប ក្នុងនោះអភិបាលរងមានចំនួន ០៦រូប ជាស្ដ្រីចំនួន ០២រូប នាយករដ្ឋបាល នាយករងរដ្ឋបាលមានចំនួន ០២រូប ការិយាល័យ អង្គភាពចំណុះក្រុង មានចំនួន ១៣ការិយាល័យ/អង្គភាព ក្នុងនោះប្រធានមានចំនួន ១២រូប
អនុប្រធានមានចំនួន ២១រូប មន្ត្រីមានចំនួន ៦៤រូប
ស្មៀនសង្កាត់ចំនួន ១២រូប និងមន្ត្រីកិច្ចសន្យាមានចំនួន ២៨រូប។
សហការរៀបចំដោយ៖