ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានចូលរួមជាមួយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានចុះជួបសំណេះសំណាល និងចែកអំណោយ សប្បុរសដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារនៅភូមិរកា សង្កាត់ក្របីរៀលក្រុងសៀមរាប ខេត្តសៀមរាបប រួមមានថវិកា៥០០០០រៀល និងសារុងម្នាក់មួយ។
ទោះបីអំណោយសប្បុរសនេះតិចតួចក្តី ប៉ុន្តែវាបានជួយសម្រាលការលំបាក និងដោះស្រាយជីវភាពបានមួយរយៈ។ ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកតំណាងរាស្ត្រ និងអាជ្ញាធរមូលដ្ឋាន។